ចង់ទទួលបានស្បែកមុខស្រស់ថ្លា អស់ស្នាមផ្សេងៗ និងអស់បញ្ហាមុនគ្រប់ប្រភេទ លោកអ្នកមិនអាចចំណាយលុយខ្ជះខ្ជាយប្រាក់ផ្តេសផ្តាសនាំតែអស់លុយឡើយ។ ពេលនេះយើងខ្ញុំនឹងពាំនាំរូបមន្តថ្មីបែបធម្មជាតិមួយមុខទៀតហើយ ដោយការប្រើវិធីងាយៗតែប៉ុណ្ណោះជាមួយនឹងមើមដំឡូងបារាំង និងជែលប្រទាលកន្ទុយក្រពើ២មុខ តែលទ្ធផលលាបមុខជាប្រចាំនឹងទទួលបានស្បែកមុខស្អាតសន្លប់ជាមិនខាន។
តោះ! មកដឹងពីវិធីធ្វើគ្រីមលាបមុខងាយៗ ជាមួយនឹងអត្ថប្រយោជន៍នៃគ្រីមបែបធម្មជាតិនេះខាងក្រោមទាំងអស់គ្នា ៖
#គ្រឿងផ្សំ
-ដំឡូងបារាំង ១មើម
-ជែលប្រទាលកន្ទុយក្រពើ (អាចយកជែលប្រទាលក្រពើស្រស់ៗក្រឡុកយកជែលក៏បាន ឬទិញផលិតផលជែលលក់លើទីផ្សារដែលមានបរិមាណជែលសុទ្ធចាប់ពី ៩០%ឡើងទៅក៏បាន)
-ក្រឡកែវស្អាត
#ការអនុវត្ត
-យកដំឡូងបារាំងចិតសម្បក លាងទឹកឱ្យស្អាតរួចកាត់ជាដុំតូចៗសមល្មម
-យកដុំដំឡូងបារាំងតូចៗនេះ ទៅបុកឱ្យហ្មត់
-យកល្បាយដំឡូងបារាំងនេះ ២ស្លាបព្រា លាយជាមួយជែលប្រទាលកន្ទុយក្រពើ ២ស្លាបព្រា (អាចលាយបរិមាណប៉ុន្មានក៏បាន ក្នុងល្បាយបរិមាណស្មើគ្នា) រួចកូរឱ្យសព្វ ចាំរក្សាទុកក្នុងកែវក្រឡស្អាត។
-យកល្បាយនេះមកលាបលើផ្ទៃមុខជាប្រចាំរាល់យប់មុនចូលគេង ដោយលាបឱ្យសព្វផ្ទៃមុខហើយទុកចោល ១៥នាទី ទៅ២០នាទី ចាំលាងចេញនឹងទឹកស្អាតជាការស្រេច។
ចំណាំ៖ អាចរក្សាទុកក្នុងក្រឡប្រើប្រាស់នៅក្នុងទូទឹកកក អាចប្រើប្រាស់បានរយៈពេល ៣ថ្ងៃ ទៅ ៧ថ្ងៃ។
#គុណប្រយោជន៍
-ជែលលាបមុខជាប្រចាំ ដែលស័ក្តសមសម្រាប់ស្បែកមុខស្ងួត និងស្បែកមុខខ្លាញ់
-ជួយកម្ចាត់ស្នាមមុន ស្នាមសង្វារ ស្នាមជាំ ស្នាមខ្មៅ ស្នាមអុច ស្នាមខ្មួត និងស្នាមផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព
-ជួយធ្វើឱ្យស្បែកមុខឡើងប្រែជា ស រលោង ភ្លឺ ស្រស់ថ្លា ហើយកោសិកាស្បែកមុខលូតលាស់ល្អប្រែជាម៉ដ្ឋខៃស្អាតល្អ
-ជួយកម្ចាត់ស្បែកមុខដែលឡើងខ្លាញ់ បំបាត់បញ្ហារន្ធញើសរីកធំលើផ្ទៃមុខ ជួយផ្ចិតរន្ធរោមមុខឱ្យតូចជាងមុន ហើយប្រែជាតឹងណែនរលោងស្អាត
-មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ហើយជួយកម្ចាត់កោសិកាស្បែកចាស់ៗដែលងាប់ៗចេញ និងជួយកម្ចាត់មេរោគបាក់តេរីដែលបង្កបញ្ហាលើផ្ទៃមុខ រួមទាំងការកើតមុនគ្រប់ប្រភេទ
-ជួយកម្ចាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខ ធ្វើឱ្យស្បែកមុខតឹងណែន និងបំបាត់ភាពយារធ្លាក់
-ជួយផ្តល់សំណើមដល់ផ្ទៃមុខ និងការពារស្បែកកុំឱ្យចាស់ជ្រីវជ្រួញ រួមទាំងមានភាពយារធ្លាក់
-ផ្ទុកសារធាតុខូឡាជែនដែលជំនួយដល់ស្បែកមុខ ធ្វើឱ្យផ្ទៃមុខមើលទៅក្មេងជាងវ័យទៀតផង៕