ត្រយ៉ូងចេក ត្រូវគេរកឃើញថា មានផ្ទុកសារជាតិកាល់ស្យូម ផូស្វ័យ វីតាមីនA វីតាមីនC ហើយវាជាឱសថបុរាណប្រចាំត្រកូលនៅក្នុងប្រទេសឥណ្ឌា សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម និងកាត់បន្ថយជាតិស្ករនៅក្នុងឈាម។ ហេតុនេះហើយ អ្នកដែលមានជំងឺទាំងពីរមុខនេះ
មិនចាំបាច់ព្រួយបារម្ភទៀតឡើយ ដោយគ្រាន់តែអនុវត្តតាមវិធីខាងដូចខាងក្រោមនេះ នឹងជាសះស្បើយ៖
*របៀបអនុវត្ត៖
១.អ្នកត្រូវយកត្រយ៉ូងចេកមួយទៅឆ្អើរឲ្យក្រៀមសំបកខាងក្រៅ។
២.បន្ទាប់មកបកយកស្រទាប់ខាងក្រៅនោះ ហាន់ឲ្យបានមួយក្តាប់។
៣.យកស្រទាប់ត្រយ៉ូងចេកដែលហាន់នេះទៅដាក់ក្នុងឆ្នាំងមួយព្រមទាំងទឹកចំនួន៣កែវ។
៤.រំពុះរយៈពេល ៣០នាទី ហើយលើកចុះឲ្យត្រជាក់សិន។
៥.អ្នកត្រូវទទួលទានមួយថ្ងៃមួយកែវ នៅពេលព្រឹកមុនញ៉ាំអាហារ។ ក្រៅពីប្រើ ត្រយ៉ូងចេកទៅដាំទឹកផឹក
អ្នកអាចបន្ថែមទៅក្នុងរបបអាហារដូចជាញាំ ស៊ុប ឬធ្វើជាបន្លែផ្សេងៗទៀត ក៏អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពដែរ៕
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។