គ្រប់គ្នាប្រហែលជាបានដឹងហើយថា មានក្លឹបពីរដែលមានភាគរយខ្ពស់ក្នុងការយកបាន Messi ក្រោមហេតុផលផ្សេងគ្នានោះគឺ PSG របស់បារាំង និង Man City របស់អង់គ្លេស។ គ្រប់យ៉ាងស្ថិតក្រោមការចង់បានរបស់លោក Nasser Al-Khelaifi ប្រធានក្លឹប PSG ដែលធ្លាប់បាននិយាយថា លោកហ៊ានចាយលុយយក Messi មកកាន់ទឹកដីបារាំងប្រសិនបើមានឱកាស។ មួយវិញទៀតក្លឹបនេះក៏មិនខ្លាចក្នុងការផ្ដល់ប្រាក់ប្រចាំសប្ដាហ៍ប្រមាណ២៥ម៉ឺនផោនក្នុង១សប្ដាហ៍ សម្រាប់តម្លៃនៃកុងត្រាថ្មីដែល Barca គ្រោងផ្ដល់ឲ្យនោះដែរ។
ហេតុផលមួយទៀតគឺលោក Nasser Al-Khelaifi ចង់ឃើញ PSG ឈ្នះ UCL ខ្លាំងមែនទែនក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយលោកធ្លាប់បាននិយាយថាប្រសិនបើ PSG នាំយក Messi បានភាគរយក្នុងការឈ្នះ Champions League ក៏អាចមានខ្ពស់ដើម្បីសម្រេចក្ដីស្រមៃរបស់លោកផងដែរ ។
បើគិតមកដល់ពេលនេះ Manchester City បានចាយលុយ១០០លានផោនក្នុងការនាំយក Jack Grealish ពី Aston Villa ជាផ្លូវការហើយ។ ប៉ុត្តែក្លឹបនេះនៅតែមានភាគរយខ្ពស់ក្នុងការទទួលបាន Messi ដោយសារតែលោក Pep Guardiola និង Messi ត្រូវបានគេដឹងថា មានទំនាក់ទំនងល្អជាមួយគ្នា ហើយ Pep ក៏ធ្លាប់បានស្នើរទៅកាន់ក្លឹបច្រើនលើករួចមកហើយដើម្បីនាំយក Messi មកកាន់ Etihad Stadium។ បើមើលទៅលើស្ថានភាពពេលនេះកីឡាករដដែលអាចមកកាន់ City បានដោយ Free មិនបាច់ចាយលុយទិញឡើយនេះជាឱកាសល្អមែនទែនសម្រាប់ Pep ក្នុងការចរចាយក Messi មកកាន់ទឺកដីអង់គ្លេស។ អ្វីដែលសំខាន់មួយទៀតគឺគ្រប់យ៉ាងស្ថិតក្រោមការផ្ដល់ប្រាក់ឈ្នួលប្រចាំសប្ដាហ៍ និងការយល់ចិត្តគ្នារវាង Messi និង Pep តែប៉ុណ្ណោះ។
នេះជាហេតុផលធំៗមួយចំនួនក្នុងការយកបាន Messi ប៉ុន្តែក៏អាចមានការប្រែប្រួលដែរ។ គ្រប់ក្លឹបធំៗសុទ្ធតែអាចយកគេបានវាអាស្រ័យលើការចរចា។ ប្រិយមិត្តវិញមើលឃើញហេតុផលអ្វីផ្សេងក្រៅពីនេះដែរឬទេបើសិនជាមានសូមធ្វើការខំមិននៅខាងក្រោម៕