ទឹកដូង អាចផ្តល់នូវអាហារូបត្ថម្ភជាច្រើនមករាងកាយ ពោលក្រៅពីជួយបំពេញជាតិទឹក វាក៏ជួយព្យាបាលជំងឺមួយចំនួនថែមទៀតផង។ យ៉ាងណាតាមអ្នកជំនាញបានណែនាំថា មនុស្ស ៥ ប្រភេទដូចរៀបរាប់ខាងក្រោម មិនគួរទទួលទានទឹកដូងនោះទេ ព្រោះអាចបង្កជាផលប៉ះពាល់ទៅវិញ៖
១) មនុស្សដែលខ្សោយក្រលៀន
ចំពោះអ្នកដែលឧស្សាហ៍បត់ជើងតូចច្រើននៅពេលយប់ ឬក្រលៀនខ្សោយ មិនគួរទទួលទានទឹកដូងច្រើនពេកឡើយ។ ព្រោះទឹកដូងវានឹងកាន់តែបញ្ចុះទឹកនោមថែមទៀត ដូច្នេះអ្នកនឹងពិបាកគេងស្កប់ស្កល់នៅពេលយប់
២) អ្នកដែលមានសម្ពាធឈាមទាប
ទឹកដូងអាចបន្ថែមជាតិប៉ូតាស្យូមទៅកាន់រាងកាយ ហេតុនេះវាជួយបង្កើនការបញ្ចេញអំបិលតាមទឹកនោម។ សូដ្យូមដែលបញ្ចេញនោះ នឹងនាំឲ្យធ្លាក់ចុះសម្ពាធឈាម ដូច្នេះអ្នកដែលមានសម្ពាធឈាមទាបស្រាប់ គឺមិនណែនាំឲ្យទទួលទានទឹកដូងឡើយ ព្រោះសម្ពាធឈាមនឹងធ្លាក់ចុះកាន់តែខ្លាំងឡើងថែមទៀត។
៣) អត្តពលិក
អ្នកខ្លះគិតថាអត្តពលិកគួរទទួលទានទឹកដូង។ តែបើស៊ីជម្រៅទៅ វាមិនបានផ្តល់ថាមពលសម្រាប់ពួកគេក្នុងការធ្វើលំហាត់ប្រាណអ្វីនោះទេ។ ជាទូទៅវាមានផ្ទុកបរិមាណសូដ្យូមត្រឹម ១/១០ នៃភេសជ្ជៈប៉ូវកម្លាំងតែប៉ុណ្ណោះ ហើយពិបាក ដែលអាចបង្កឲ្យទៅជាឆ្អល់ពោះ ឬនោមច្រើនទៅវិញសម្រាប់ពួកគេ។
៤) មនុស្សដែលងាយអាឡែស៊ី
ចំពោះមនុស្សដែលងាយនឹងអាឡែស៊ីអាហារ ឬអ្វីមួយ ជាមួយតឹកដូងក៏ងាយនឹងបង្កផលប៉ះពាល់ដល់ពួកគេ ដូចការទទួលទានអាហារសមុទ្រអី អ៊ីចឹងដែរ។ ជាពិសេសគឺពេលទទួលទានទឹកដូង លាយទឹកកក ពេលវាប្រតិកម្មចូលគ្នា វានឹងធ្វើឲ្យអ្នកងាយឈឺពោះ គ្រុនក្តៅជាដើម។
៥) អ្នកដែលមានជំងឺទឹកនោមផ្អែម
ទឹកដូងក្នុងមួយកែវ មានផ្ទុកនូវបរិមាណស្ករប្រមាណ ៦,២៦ ក្រាម ដ្បិតទំហំនេះវាទាបជាង បើធៀបនឹងផ្លែឈើដទៃ តែយ៉ាងណាចំពោះអ្នកទឹកនោមផ្អែមមិនគួរទទួលទានឡើយ ហើយបើចង់ទទួលទាន ក៏គួរដាក់កំហិតនៅបរិមាណទាបមួយដែរ៕