កំពង់ស្ពឺ ជាខេត្តមួយមានចម្ងាយត្រឹមតែ៤៨គឺឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញដែលសំបូរទៅដោយតំបន់ធម្មជាតិស្រស់ស្អាត ទាក់ភ្នែកជាច្រើនកន្លែង ទាក់ទាញភ្លៀវទេសចរណ៍ ឱ្យចង់ទៅលេងកម្សាន្តក្រោយស្រាកស្រាន្តពូការរាតត្បាតជំងឺកូវីដ-១៩។ដោយឡែកនៅថ្ងៃនេះយើងសូមបង្ហាញពីទេសភាពតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលមួយកន្លែងដែលមិនគួរមើលរំលងនៅកក្នុងខេត្តមួយនេះ ដែលនីទីនោះមានឈ្មោះថា ‘’ទំនប់ពាមល្វា-អូរតោង ‘’ ។
‘’ ទំនប់ពាមល្វា-អូរតោង ’’ស្ថិតនៅជឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ១៣០គឺឡួម៉ែត្រពីរាជធានីភ្នំពេញ ។ ផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃទំនប់ពាមល្វា លាតសន្ធឹងដល់ជើងភ្នំឱរ៉ាល់ដ៏ពិសិដ្ឋ បានបង្កើតជាទស្សនីយភាពដ៏ស្រស់ត្រកាល ដែលស័ក្កសមបំផុតសម្រាប់ការអង្គុយលម្ហែ បន្ធូរអារម្មណ៍ពីសម្ពាធការងារ និងបញ្ហាផ្សេងៗ ឱ្យរសាត់ហូរតាមទឹកហូរគ្មានថ្ងៃត្រឡប់បាន។
មិនតែប៉ុណ្ណោះ នៅទីនោះមានស្ពានដ៏ស្រស់ស្អាតដែលសង់ឡើងពីឈើ លាតសន្ធឹងប្របមាត់ទឹកទីវាលរាប ទៅដល់ផ្ទៃបឹង អាចអោយប្រិយមិត្តអង្គុយកម្សាន្តស្រូបខ្យល់អាកាស និងថតរូបលេងទិកជាអនុស្សាវរីយ៍ដែលបានទៅផ្សងព្រេងកម្សាន្ត នៅរមណីយដ្ឋានធម្មជាតិដែលមានទេសភាពត្រកាល ជាប់ជើងភ្នំពណ៌បៃតង ចាំងឆ្លុះផ្ទៃទឹកគួរជាទីមរោរម្យក្រៃលែង៕