ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់ និងថែរក្សាសុខភាព ចាប់ពីថ្ងៃទី ០៤ ដល់ ១០ ខែសីហា ឆ្នាំ២០២១ ដើម្បីបញ្ចៀសផលប៉ះពាល់នានា ដែលកើតមានឡើងជាយថាហេតុ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើតនិងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម ។ ជាមួយគ្នានោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។