ឈានចូលដល់រដូវវស្សា កម្ពុជាចាប់ផ្តើមមានភ្លៀងធ្លាក់ស្រោចស្រព ត្រជាក់ត្រជុំស្ទើទូទាំងប្រទេស អំណោយផលទៅដល់ ប្រជាកសិករ ដែលលោករងចាំទឹកភ្លៀងធ្វើស្រែយកស្រូវ និងងាយស្រួលសម្រាប់អ្នកចម្ការ ស្រោចស្រពផល្លាដំនាំផ្សេងៗ។
ដោយឡែក បើយើងក្រឡែកទៅមើល ទេសភាពនៅភូមិសាស្រ្តអង្គរ ដែនដីអច្ឆរិយៈវិញ គែសង្កេតឃើញថាក្រោយមានភ្លៀងធ្លាក់មួយប្រាវ ស្រោចស្របតួប្រាសាទបាយ័ន (អង្គរធំ) ធ្វើអោយទេសភាពនៅទីនោះហាក់ស្រស់ ត្រកាលលើកសម្រស់ប្រសាទឱ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត គួរឱ្យទាក់ទាញក្រៃលែង។
មិនត្រឹមតែប៉ុណ្ណោះគ្រាប់ភ្លៀងធ្លាក់ស្រិចៗ លាយឡំផ្ទៃមេឃងងឹត បានធ្វើឱ្យប្រាសាទមួយនេះ លេចឡើងនីភាពអស្ចារ្យគួរឱ្យចង់ គយគន់ ប្រៀបបានទៅនិងបាតុភូតអ្វីមួយហាក់លើកសម្រស់ប្រាសាទ ស្រស់ស្អាតដូចដើមនាសម័យអតីតកាល។
បន្ថែមលើសពីនេះគេសង្គេតឃើញមានដើមឈើធំៗ ដុះស្រាងជុំវិញតំបន់អង្គរលាស់ពណ៌បៃតងខ្ចីរេរាំទៅតាមកម្លាំងខ្យល់ ហាក់បង្កើតអោយមានទស្សនីយភាពរស់រវើកទាក់ទាញឱ្យមហាជនចង់ទៅទស្សនាកម្សាន្ត ទិដ្ឋាភាពបែបនេះក្នុងរដូវវស្សា នាទឹកដីអង្គរ ខេត្តសៀមរាប៕