មានមនុស្សជាច្រើនដែលពុំមានលទ្ធភាពប្រើសេវាកម្មថែរក្សាធ្មេញ ដែលមានតម្លៃថ្លៃៗ។ ប៉ុន្តែសំណាងល្អ មានរូបមន្តធម្មជាតិមួយចំនួនដែលអាចជួយឱ្យអ្នកសម្រេចដូចបំណងបាន។
កំណក់កំបោរតាមជើងធ្មេញជាបញ្ហាមួយដែលមនុស្សទូទៅតែងតែជួបប្រទះ។ ប្រសិនបើអ្នកមិនបានកម្ចាត់ចោលទេវាអាចនាំឱ្យបង្ករោគធ្វើឱ្យខូចធ្មេញ។
ខាងក្រោមនេះគឺជាវិធីព្យាបាលងាយៗ ដើម្បីកម្ចាត់កំណក់កំបោរតាមជើងធ្មេញ ដោយគ្មានផងប៉ះពាល់អ្វីទាំងអស់៖
-ដំណោះស្រាយទី ១
ចូរយកគ្រាប់ល្ង ១ ស្លាបព្រាកាហ្វេ ទំពារឱ្យម៉ត់ ប៉ុន្តែមិនត្រូវលេបឡើយ។ បន្ទាប់មកយកច្រាស់ដុសធ្មេញស្ងួតដុសសម្អាតធ្មេញរបស់អ្នក។ គ្រាប់ល្ងអាចត្រដុស និងកម្ចាត់កំណកកំបោរចេញពីអញ្ចាញធ្មេញ។
-ដំណោះស្រាយទី ២
ចូរយកអំបិលបន្តិច ហើយដុសធ្មេញរបស់អ្នកឱ្យសព្វរួចលាងសម្អាតជាមួយនឹងទឹកធម្មតា។ ធ្វើបែបនេះ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍អ្នកនឹងឃើញលទ្ធផលហួសការស្មាន៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង៕