ការខ្សោយតម្រងនោម គឺជាការបាត់បង់សមត្ថភាពរបស់តម្រងនោមភ្លាមៗក្នុងការបញ្ចេញទឹកនោមនិងអំបិលព្រមទាំងកាកសំណល់ជាតិពុលផ្សេងៗពីក្នុងឈាម។វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្ទែមហើមសាច់និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។
ការព្យាបាលត្រូវលាងឈាមហើយការលាងឈាមនេះគឺលាងជាតិពុលចេញពីក្នុងឈាមនិងយកជាតិទឹកខ្លះចេញពីក្នុងខ្លួនអ្នកជំងឺ។
+វិធីជួយព្យាបាលគឺ៖-ស្លឹកញ៤០សន្លឹក(យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ-យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀតកុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា។
–ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើងរួចរំងាស់រយៈពេល៥-១០នាទី។
–ទុកវាឲ្យត្រជាក់សិនចាំផឹកតែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោងហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ។
–ត្រូវផឹកទឹកនេះ៣ដងក្នុងមួយថ្ងៃម្តង១កែវមុនពេលបាយ រយៈពេល៣ខែមិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
–ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺបានធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀតនិងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់៕
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។