បើអ្នកស្ថិតក្នុងអាការៈបែបនេះ ហាមផ្តាច់កុំទៅងូតទឹកឲ្យសោះ ព្រោះអ្នកប្រឈមនឹងជួបបញ្ហាដាច់សរសៃឈាមខួរក្បាល ហើយបណ្តាលឲ្យអ្នកបាត់បង់អាយុជីវិតត្រឹមមួយរំពេច៖
១) ពេលមានអាការៈវិលមុខខ្លាំង
នៅពេលដែលអ្នកចាប់ផ្តើមវិលមុខ ឬឈឺក្បាល មិនចុះថមថយទាល់តែសោះនោះ វាអាចជារោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលមួយហើយ។ វាមានន័យថាពេលនេះខួរក្បាលកំពុងត្រូវការអុកស៊ីសែនជាខ្លាំង ហើយបើអ្នកអូសបន្លាយពេលមិនរត់រកការព្យាបាល នោះនឹងប្រឈមការប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ។
បើជួបអាការៈបែបនេះ ហាមផ្តាច់កុំទៅងូតទឹក គិតថាងូតហើយស្វាងឲ្យសោះ ព្រោះវាអាចនឹងទាញស្ថានភាពឲ្យកាន់តែអាក្រក់លើសដើម។
២) ពេលដែលអស់កម្លាំង គ្រុនក្តៅ និងសម្ពាធឈាមធ្លាក់ចុះ
ប្រសិនបើអ្នកឃើញថាខ្លួនមិនសូវស្រួលខ្លួន ដោយមានអាការៈដូចជាត្រជាក់ក្តៅៗ ហើយសម្ពាធឈាមមានការធ្លាក់ចុះខ្លាំងនោះ ក៏អ្នកមិនគួរងូតទឹកភ្លាមៗដែរ ព្រោះជាទូទៅសីតុណ្ហភាពនៃទឹកនឹងធ្វើឲ្យស្ថានភាពកាន់តែចុះទ្រុឌទ្រោម រាងកាយកាន់តែបាក់ស្បាត ហើយងាយនឹងបាត់បង់ជីវិតត្រឹមមួយពព្រិចភ្នែក។
៣) ពេលស្រវឹង
ប្រសិនបើអ្នកស្រវឹងជោគខ្លួន ហើយទៅងូតទឹក នឹងនាំឲ្យអ្នកមានអារម្មណ៍ថាស្រវឹងលើសដើម ហើយអាចនាំឲ្យក្អួត ឬដួលសន្លប់នៅក្នុងបន្ទប់ទឹក ដោយមិនដឹងខ្លួន។
ជាពិសេសគឺអ្នកដែលងូតទឹកត្រជាក់ វាមិនជួយឲ្យអ្នកស្វាងពីជាតិសុរានោះទេ ផ្ទុយទៅវិញនឹងបណ្តាលឲ្យសរសៃឈាមមានការចុះខ្សោយ ងាយនឹងផ្តាសាយ ហើយក៏អាចឈានទៅដល់ការដាច់សរសៃឈាមខួរក្បាលផងដែរ។
៤) នៅពេលដែលលេចចេញអាការៈនៃជំងឺដាច់សរសៃឈាម
ក្នុងកំឡុងរដូវក្តៅនេះ គឺជាទូទៅងាយនឹងជួបបំផុត ដោយវានាំឲ្យចង្វាក់បេះដូតលោតខ្លាំងជាងធម្មតា ងាយនឹងឆាប់ញ័រទ្រូង ឆាប់អស់កម្លាំង ឆាប់វិលមុខជាដើម។ ពេលអ្នកជួបបញ្ហានេះ វានឹងបើករន្ធញើសរីកធំ ហើយបើទឹកត្រជាក់ជ្រាបចូលច្រើន ក៏ជាកត្តាដែលធ្វើឲ្យអាចប៉ះពាល់ដល់អាយុជីវិតផងដែរ។ ល្អបំផុតគួរអង្គុយឲ្យដល់ចុះសីតុណ្ហភាពរាងកាយសិន៕