ពាក្យចាស់ពោលថាៈ មនុស្សត្រូវការមុខមាត់ ដើមឈើត្រូវការសំបក។ ផ្ទៃមុខគឺជារូបរាងខាងក្រៅរបស់មនុស្សម្នាក់ វាបង្ហាញថាតើអ្នកជាមនុស្សដូចម្តេច? ដូច្នេះ រក្សារផ្ទៃមុខឲ្យបានស្អាតគឺជារឿងសំខាន់ណាស់ ។ប៉ុន្តែ សុំសួរអ្នកថាតើអ្នកចេះសម្អាតមុខដែរឬទេ? មានមនុស្សជាច្រើនទុករឿងនេះជាការលេងសើចទៅវិញ។
៦ជំហានសំអាតផ្ទៃមុខឲ្យបានត្រឹមត្រូវ
១. សម្អាតជាមួយនឹងទឹកអ៊ុនៗ
ពួកយើងតែងនិយាយថាមិនអាចយកទឹកក្តៅមកលាងសម្អាតមុខបានទេ បែបនេះមិនល្អចំពោះស្បែកមុខឡើយ គួរតែយកទឹកត្រជាក់មកលាងសម្អាតមុខ ប៉ុន្តែនេះសុទ្ធតែជាទស្សនៈខុសឆ្គង។
វិធីលាងសម្អាតមុខដ៏ត្រឹមត្រូវនោះគឺប្រើទឹកអ៊ុនៗមកលាងសម្អាតមុខ ធ្វើរបៀបនេះអាចឲ្យរន្ធរោមនៅលើមុខបើកបានល្អ វាក៏អាចរក្សាសំណើមនៅលើមុខបានផងដែរ។
ជាពិសេសគឺនៅរដូវក្តៅ អាកាសធាតុក្តៅខ្លាំង គឺមិនអាចសម្អាតមុខនឹងក្តៅបានឡើយ ត្រូវប្រើប្រាស់ទឹកត្រជាក់ កាន់តែត្រជាក់កាន់តែល្អ សុភាពនារីទាំងឡាយ សូមយកចិត្តទុក្ខដាក់ ដាច់ខាតត្រូវផ្លាស់ប្តូរវិធីដ៏ខុសឆ្គងមួយនេះ។
២. ហ្វូមលាងមុខដាច់ខាតត្រូវញីឲ្យឡើងពពុះ
ហ្វូមលាងមុខ គឺជាគ្រឿងសំអាងដែលយើងឧស្សាហ៍ប្រើប្រាស់ដើម្បីមកសម្អាតផ្ទៃមុខ ប្រសិទ្ធរបស់វាខុសៗគ្នា ប៉ុន្តែទោះយ៉ាងណាក៏ដោយ ពេលសម្អាតមុខបរិមាណនៃការប្រើប្រាស់គឺមិនចាំបាច់ប្រើប្រាស់ច្រើនពេកនោះទេ។
នៅពេលលាងសម្អាតមុខ ច្របាច់ហ្វូមដាក់នៅលើបាតដៃ បន្ទាប់មកញីវាឲ្យចេញពពុះ ទើបយកមកញីសម្អាតនៅលើស្បែកមុខ មនុស្សភាគច្រើនបានធ្វេសប្រហែលជំហានមួយនេះ ឬក៏គ្រាន់តែឈ្លីឲ្យរួចតែពីដៃ ហ្វូមសម្អាតមុខមិនទាន់ឡើងពពុះផងគឺប្រញាប់សម្អាតមុខចេញបាត់ទៅហើយ បែបនេះមិនត្រឹមតែធ្វើឲ្យផ្ទៃមុខសម្អាតមិនបានស្អាតទេ នៅអាចឲ្យហ្វូមសម្អាតមុខកកនៅក្នុងរន្ធរោមថែមទៀត បណ្តាលឲ្យមានបញ្ហាមុនគ្រប់ប្រភេទ។
៣. ម៉ាស្សា១៥ដង
សុភាពនារីទាំងឡាយចូលចិត្តការគេង ងើបយឺត ដូច្នេះហើយការសម្អាតមុខនាពេលព្រឹកអាចនឹងមានភាពងាយស្រួល គឺគ្រាន់តែលាងសម្អាតមុខបន្តិចទៅបានហើយ មានពេលខ្លះទៀតអាចនឹងមិនប្រើប្រាស់ហ្វូមសម្អាតមុខទៀត។តាមពិតទៅ ល្អបំផុតនោះបន្ទាប់ពីញីហ្វូមសម្អាតមុខហើយនោះ ត្រូវម៉ាស្សាថ្មមៗនៅផ្ទៃមុខ តែមិនអាចប្រើកំលាំងខ្លាំងពេកទេ មិនអញ្ចឹងទេអាចបណ្តាលឲ្យមានស្នាមជ្រួញបាន ព្យាយាមម៉ាស្សា១៥ដ ង អ្នកនឹងអាចចាប់អារម្មណ៍ថាមុខរបស់អ្នកកាន់តែស្អាតៗទៅ។
៤.ប្រើទឹកស្អាតមកសម្អាតហ្វូមលាងមុខ
បន្ទាប់ពីប្រើហ្វូមលាងមុខសម្អាតមុខហើយ ចាំបាច់ប្រើទឹកស្អាតមកសម្អាតហ្វូមលាងមុខ ក្រោយមកទៀតមានសុភាពនារីជាច្រើនយល់ថាហ្វូមលាងមុខមិនអាចសម្អាតជម្រះបានស្អាតល្អនោះទេ ដូច្នេះចូលចិត្តប្រើកន្សែងពោះគោមកជូត បែបនេះមិនល្អចំពោះស្បែកមុខឡើយ ពីព្រោះនៅលើកន្សែពោះគោអាចនឹងមានមេរោគ ដូច្នេះងាយនឹងឆ្លងទៅលើស្បែកមុខ បណ្តាលឲ្យមានបញ្ហាស្បែក។
៥. ពិនិត្យមើលសក់ក្បាល
អ្វីដែលសុភាពនារីធុញបំផុតនោះគឺសក់វែង ពេលដែលលាងសម្អាតមុខមិនត្រឹមតែត្រូវចងសក់ឲ្យអស់នោះទេ បន្ទាប់ពីសម្អាតមុខហើយដាច់ខាតត្រូវប្រុងប្រយ័ត្នពីផ្នែកសក់ដែល នៅបរិវេណថ្ងាស តើមានសម្អាតពពុះហ្វូមជ្រះហើយឬនៅ នៅចំនុចតូចៗទាំងនេះមិនអាចធ្វេសប្រេហែសបានទេ វាអាចនឹងបណ្តាលឲ្យផ្ទៃមុខរបស់យើងឡើងមុនបាន។
៦. លាងសម្អាតមុខនឹងទឹកត្រជាក់២០ដង
បន្ទាប់ពីបញ្ចប់ជំហានទាំង៥ខាងលើនេះហើយ ប្រើដៃទាំង២ដើម្បីក្បង់ទឹកមកសម្អាតមុខ ប្រហែលជា២០ដង ដើម្បីអាចឲ្យរន្ធរោមបិទបានជិត និងជួយបង្កើនល្បឿនចរាចរឈាម ចំពោះសុភាពនារីយើង ជំហ៊ាននេះចំបាច់ណាស់ គឺជាវិធីទិព្វផ្តល់ភាពស្រស់ស្អាតសម្រាប់ពួកយើង។
ខាងលើនេះជាជំហានសម្អាតមុខដ៏ត្រឹមត្រូវរបស់ពួកយើង សុភាពនារីទាំងអស់គ្នា តើវិធីសម្អាតមុខរបស់ពួកយើងពីមុខត្រឹមត្រូវឬទេ? បើមិនត្រឹមត្រូវទេ ចាំបាច់ត្រូវផ្លាស់ប្តូរឲ្យទាន់ ពេល ពួកយើងមិនត្រឹមតែត្រូវសម្អាតមុខទេ គឺត្រូវសម្អាតឲ្យបានស្អាតទៀតផង។ នៅមានវិធីតូចៗខ្លះទៀត អាចជួយពួកយើងសម្អាតមុខកាន់តែស្អាត។
ការសម្អាតមុខគឺជារឿងតូចតាច ក៏ជារឿងធំដែរ និយាយថាជារឿងតូចព្រោះវាងាយ ស្រួលធ្វើ ហើយនិយាយថាជារឿងធំនោះព្រោះបើមិនបានធ្វើបានល្អទេនឹងអាចបណ្តាលឲ្យមានបញ្ហាធំ។
ទោះជារឿងធំឬតូច ពួកយើងចាំបាច់ត្រូវយកចិត្តទុក្ខដាក់នឹងវិធីសម្អាតមុខ ប្រើប្រាស់វិធីសម្អាតមុខឲ្យបានត្រឹមត្រូវ ទើបអាចធ្វើរឿងតូចនេះឲ្យបានល្អ ។ ពេលដែលរដូវក្តៅ នៅលើមុខត្រូវហូរញើសពេញ១ថ្ងៃ បើសម្អាតមុខមិនទាន់ពេលទេ ឬក៏សម្អាតមុខមិនត្រឹមត្រូវទេ គឺអាចឲ្យស្បែកមុខនាំមកនូវបញ្ហាដោយមិនដឹងខ្លួន ដូច្នេះ ត្រូវរៀនចេះសម្អាតមុខណា៎!៕