តើបងប្អូនកសិករ បានដឹងពីគុណ អត្ថប្រយោជន៍ជាច្រើនរបស់ម្សៅកំបោរ ស ហើយរឺនៅ?
នៅក្នុងវិស័យកសិកម្ម ម្សៅកំបោរ សមានអត្ថប្រយជន៍ដូចជា÷
ទី១÷ វាដើរតួជាថ្នាំសម្លាប់មេរោគ គ្រប់ប្រភេទ និង បាក់តេរីអាក្រក់ៗនៅក្នុងច្បារដំណាំ ឬកសិដ្ឋានចិញ្ចឹមសត្វ ។
ទី២÷ វាជាថ្នាំការពារដំណាំអោយគេចផុតពីពពួកមេរោគផ្សេង ដែលពងញាស់ បំផ្លាញដំណាំ ឬដង្កូវចោះដើមដំណាំមួយចំនួន ហេតុដូច្នេះគេយកវាទៅ លាយទឹកដើម្បីលាបនៅលើដើមឈើដំណាំផ្សេងៗ។
ទី៣ ÷ វាបន្សាបជាតិអាស៊ីតនៅក្នុងដី កែប្រែដីជូរអោយក្លាយជាដីមានកំរិតប៉េហះល្អឡើងវិញ ដូច្នេះគេយកវាទៅបាចនៅលើដីហើយភ្ជូរលុប។
ទី៤ ÷ វាផ្សំជាមួយលាមកសត្វ សំរាប់បង្កើតជីកំប៉ុស ជួយជីកំប៉ុសឆាប់រលួយ។
ទី៥ ÷ វាដើរតួអាចកែទឹកល្អក់(ទឹកស្រះ)អោយប្រែទៅជាទឹកថ្លា។ វាក៏អាច ប្រើសំរាប់ស្រោចនៅគល់ដំណាំ ដើម្បីបន្ថែមជាតិផ្អែមអោយផ្លែឈើ មុនពេលប្រមូលផល។ វាមានប្រយោជនជាច្រើនទៀត ដែលយើងត្រូវការ។ បើយើងសំបូរ យើងអាចយកវាទៅបាចក្នុងបាតស្រះចិញ្ចឹមត្រី មុនពេលដាក់បញ្ចូលទឹក ដើម្បីសម្លាប់មេរោគ ដើម្បីជួយអោយសំបូរប្លុងតុងជាចំណីត្រី។ យើងអាចយកវាទៅលាបឬបាញ់ម្សៅចូលក្នុងកសិដ្ឋានឬរោងចិញ្ចឹមសត្វផ្សេងៗដើម្បីសម្លាប់មេរោគឆ្លង៕