ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ដែលស្ថិតនៅ ភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ឲ្យបានជ្រាបថា៖ ដើម្បីអនុវត្តខ្លឹមសារនៃលិខិតបទដ្ឋាននានាជាធរមានខាងលើនេះ គណៈកម្មការរដ្ឋបាល នឹងធ្វើការប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន ស្តីពីការប្រកាសតំបន់វិនិច្ឆ័យភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលនឹងប្រារព្ធទៅនៅថ្ងៃច័ន្ធ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលាសង្កាត់បរយ៉ាខា។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មន្ទីរ អង្គភាព ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុដែលមានការពាក់ព័ន្ធ នឹងក្បាលដីទាំអស់ មេត្តាចូលរួមស្តាប់ការផ្សព្វផ្សាយ ស្តាប់ការពន្យល់ណែនាំ ពីមន្រ្តីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យ និងតំណាងគណៈកម្មការរដ្ឋបាលដីធ្លី អំពីដំណើរការនៃការវិនិច្ឆ័យ ការឆ្លើយបំភ្លឺផ្នែកច្បាប់ និងការឆ្លើយបំភ្លឺនូវសំណួរពាក់ព័ន្ធនានា កុំបីអាក់ខានឡើយ៕ 13-07-2021