មានមតិភាគច្រើនរបស់បងប្អូនអ្នកចឹញ្ចឹមសត្វដែលតែងតែសួរមកខ្ញុំថាមានថ្នាំណាដែលប្រើហើយធ្វើអោយសត្វឈប់ឈឺ និងងាប់បានដែរឬទេ។ ចំលើយខ្ញុំប្រាប់ថា គ្មានថ្នាំណាប្រើហើយសត្វមិនឈប់ឈឺ និងងាប់បានទេ។ ទោះបីបានធ្វើវ៉ាក់សាំងហើយក៏ដោយ ក៏នៅតែអាចមានបញ្ហាពី ២០ ទៅ ៣០% ដែរ ហើយបើកុំអោយមានលុះត្រាតែបងប្អូនកុំចិញ្ចឹម។ ដូច្នេះថ្ងៃនេះ ខ្ញុំមានចំណេះដឹងបន្តិចបន្តួចចែករំលែកដល់បងប្អូនទាំងអស់គ្នា សំរាប់លើឡើងចំពោះបញ្ហា និងដំណេះស្រាយដ៍ល្អសំរាប់បញ្ហាខាងលើនេះមានដូចតទៅ៖
– ទី ១ កិច្ចការដែលត្រូវសំខាន់ចាំបាច់បំផុត និងចំបងជាងគេនោះគឺ ម្ចាស់សត្វត្រូវរឹតបន្តឹងការគ្រប់គ្រងកន្លែងចិញ្ចឹម ឬកសិដ្ឋាន ជាពិសេសវិធានការជីវសុវត្តិភាព ការត្រួតពិនិត្យសុខភាពសត្វអោយបានទៀងទាត់ និងជាប្រចាំ ដើម្បីងាយស្រួលមានវិធានការការពារទាន់ពេលវេលា។
– ទី២ គឺលោកអ្នកអាចប្រើថ្នាំលាយការពារសុខភាពសត្វ ដូចជា អាម៉ុក ឬអុកសីុតេត្រា ក្នុងកំរិតការពារ។ ការធ្វើបែបនេះ បើសិនមានមេរោគទើបជ្រៀតចូលបន្តុចបន្តួច នោះថ្នាំនឹងអាចកំចាត់ និងទប់ស្កាត់វាបាន។
– ទី៣ បើមានករណីពិនិត្យឃើញសត្វមានបញ្ហា ទោះក្នុងចំនួនតិចក៏ដោយ បើសង្ស័យ ត្រូវលាយថ្នាំព្យាបាលទៅទាំងអស់(អាម៉ុក ឬអុកសីុ ជាមួយនឹងប៉ារ៉ា) ក្នុងទ្រុងតែមួយនៅជាមួយគ្នា។ ជាពិសេសត្រូវចាប់សត្វឈឺចេញពីសត្វមិនទាន់ឈឺភ្លាម។
សូមបញ្ជាក់ថា៖គ្នានអ្នកចឹញ្ចឹមសត្វណាចឹញ្ចឹមដែលចឹញ្ចឹឹមសត្វមិនឈឺនោះទេ គ្រាន់តែថាមានឈឺច្រើនឬក៍តិចបុណ្ណោះ.ដូច្នេះហើយសូមបងប្អូនយើងអ្នកចឹញ្ចឹមសត្វទាំងអស់ត្រូវតែយកចិត្តទុកអោយបានខ្ពស់ទើបទទួលបានការចឹញ្ចឹមប្រកបដោយភាពជោគជ័យ។