រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តប៉ៃលិនទាំអស់ឲ្យបានជ្រាបថា រដ្ឋបាលខេត្ត បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលមានអាយុចាប់ពីរ ១៨ឆ្នាំឡើងទៅ ៕ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះ មានរយះពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ខែកក្តដាឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨:០០ នាតីព្រឹក ដល់ម៉ោង ១១:០០នាទី ពេលរសៀលចាប់ពីរម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៥:០០ នាទីល្ងាច នៅតាមទីតាំងដូចខាងក្រោម៕ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១