ទឹកក្រូចឆ្មានាំមកនូវអត្ថប្រយោជន៍មួយចំនួនដល់សុខភាព។ ទោះយ៉ាងណា ការទទួលទានទឹកក្រូចឆ្មាច្រើនពេក ឬផឹកវាមិនត្រឹមត្រូវ នឹងអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរទៅវិញ។
ទឹកក្រូចឆ្មា មិនត្រឹមតែជាភេសជ្ជៈដែលធ្វើឱ្យស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវីតាមីន និងសារធាតុរ៉ែច្រើនផងដែរ។ ទឹកក្រូចឆ្មា ជួយដល់ការបន្សុទ្ធរាងកាយ គាំទ្រដល់ការសម្រកទម្ងន់ … តែទោះយ៉ាងណា ទឹកក្រូចឆ្មារល្អយ៉ាងណា ក៏អ្នកមិនអាចទទួលទានវាបានគ្រប់ពេល តាមតែចិត្តចង់នោះឡើយ។
ប្រសិនបើអ្នកឃើញថា រាងកាយរបស់អ្នកមានបញ្ហា ៤ យ៉ាងខាងក្រោមនេះមានន័យថា អ្នកបានផឹកទឹកក្រូចឆ្មាច្រើនពេក និងញឹកញាប់ពេក ដែលអ្នកគួរតែបញ្ឈប់វាជាបន្ទាន់។
១. ខូចស្រោមធ្មេញ
ការផឹកទឹកក្រូចឆ្មាមួយកែវ មិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានទឹកក្រូចឆ្មា ឬផឹកទឹកច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់ធ្មេញរបស់អ្នក។ យោងតាមសមាគមន៍ធ្មេញអាមេរិក (ADA) បានឱ្យដឹងថា ការផឹកទឹកក្រូចឆ្មាច្រើនពេក អាចបណ្តាលឱ្យរលាករមាស់មាត់ និងធ្មេញ។
យោងទៅតាម ADA ទឹកក្រូចឆ្មា គឺមានជាតិអាស៊ីតច្រើនជាងសូដា ភេសជ្ជៈកីឡា ទឹកក្រូច ទឹកផ្លែប៉ោម និងភេសជ្ជៈផ្លែឈើម្សៅ។ ដូច្នេះវាងាយនឹងធ្វើឱ្យធ្មេញពុក និងធ្វើឱ្យធ្មេញខូច។
ការទទួលទានទឹកក្រូចឆ្មាច្រើន អាចធ្វើឱ្យខូចធ្មេញ បណ្តាលឱ្យពុកធ្មេញ លឿងធ្មេញ ឈឺចាប់ និងរំញោច។ ករណីដូចជាអាប់ស និងការបាត់បង់ធ្មេញអាចកើតមានទោះបីជាកម្រក៏ដោយ។
ដើម្បីកាត់បន្ថយហានិភ័យនៃការទទួលទានទឹកក្រូចឆ្មា អ្នកគួរតែកំណត់ចំនួនដងដែលអ្នកផឹកវា។ ផឹកទឹកច្រោះច្រើន ហើយដុសធ្មេញរបស់អ្នកបន្ទាប់ពីផឹកទឹកក្រូចឆ្មា។
២. ឈឺក្រពះ
ដូចដែលបានកត់សម្គាល់ខាងលើ ទឹកក្រូចឆ្មាមានផ្ទុកអាស៊ីតខ្ពស់។ ដូច្នេះការទទួលទានទឹកក្រូចឆ្មាច្រើនពេក អាចធ្វើឱ្យជំងឺពោះវៀនមានសភាពធ្ងន់ធ្ងរ ដូចជាជំងឺច្រាលទឹកក្រពះ, ឈឺពោះជាដើម។
៣. ជំងឺឈឺក្បាលប្រកាំងក្រូចឆ្មាអាចបង្កឱ្យមានជំងឺឈឺក្បាលប្រកាំង ចំពោះអ្នកដែលមានជំងឺនេះរួចទៅហើយ។ ការពិនិត្យឡើងវិញដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិចំណីអាហារ និង Toxicology Research បានរកឃើញថា ផ្លែក្រូចធ្វើឱ្យការឈឺក្បាលប្រកាំងកាន់តែធ្ងន់ធ្ងរ នៅក្នុង ១១% នៃអ្នកជំងឺដែលមានជំងឺនេះ។
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ផ្លែក្រូច កាហ្វេ ស្រាក្រហម និងអាហារមួយចំនួនទៀតដែលផ្ទុកអង់ស៊ីម SULT1A អាចធ្វើឱ្យការប្រកាំងកាន់តែធ្ងន់ធ្ងរដូចគ្នា។
៤. មានបញ្ហាចុងដង្ហើម
ទឹកក្រូចឆ្មាមានជាតិអាស៊ីត ដែលអាចធ្វើឱ្យក្រហាយទ្រូងកាន់តែធ្ងន់ធ្ងរ។ ភេសជ្ជៈដែលមានជាតិកាបូន ខ្ទឹម ខ្ទឹមបារាំង សូកូឡា កាហ្វេ ទឹកដោះគោជូរ អាហារចៀន អាហារហឹរ ក្តៅ ក៏បណ្តាលឱ្យមានបញ្ហានេះដូចគ្នាដែរ។
ប្រសិនបើអ្នកឧស្សាហ៍ឈឺចុងដង្ហើម ច្រាលទឹកក្រពះ វាជាការល្អបំផុតដែលប្រើតែទឹកក្រូចឆ្មាក្នុងកម្រិតល្មម កុំផឹកញឹកញាប់ពេក ហើយក៏កុំផឹកទឹកក្រូចច្របាច់ដូចគ្នាដែរ៕