អ្នកអាចព្យាបាលស្នាមជាំយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែប្រើទឹកឃ្មុំ ល្បាយជាមួយនឹងវត្ថុធាតុដើម៣ប្រភេទខាងក្រោមនេះ បង្កើតបានជាម៉ាស់សម្រាប់បិតមុខ នេះពិតជានាំមកនូវអត្ថប្រយោជន៍ជាច្រើនដែលស្មានមិនដល់។
១. ទឹកឃ្មុំ ល្បាយជាមួយនឹង តែបៃតង
ដើមតែបៃតង ត្រូវបានគេប្រើជាគ្រឿងផ្សំសំខាន់សម្រាប់ថែរក្សាសុខភាពស្បែក និងសម្រស់ ជាពិសេសស្ត្រីជនជាតិជប៉ុន តែងតែចាត់ទុកវាជាគ្រឿងផ្សំសំខាន់សម្រាប់ប្រឆាំងភាពចាស់។ គុណប្រយោជន៍នៃតែបៃតង គឺវាជួយក្នុងការប្រឆាំងនឹងប្រតិកម្មអុកស៊ីត ប្រឆាំងនឹងការរលាក ព្យាបាលមុន និងបន្ថយស្នាមអុជខ្មៅយ៉ាងមានប្រសិទ្ធភាព។
*គ្រឿងផ្សំ ៖ ម្សៅតែបៃតង ១ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងក្រូចឆ្មា ២ ដំណក់។
*វិធីធ្វើ
– លាយគ្រឿងផ្សំខាងលើជាមួយគ្នា បង្កើតបានជាល្បាយ។
– លាងមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ ដើម្បីបើករន្ធញើស អនុវត្តល្បាយម៉ាសលើស្បែកហើយទុក ២០ នាទីរួចលាងមុខចេញ។
បន្ទាប់ពីប្រើម្តងហើយម្តងទៀត ស្បែកនឹងប្រែជាភ្លឺជាងមុន បន្ទាប់ពីប្រើរបាំងនេះលើកដំបូង។ លាបម៉ាសទឹកឃ្មុំតែពីរដងក្នុងមួយសប្តាហ៍ នឹងជួយប្រឆាំងភាពចាស់នៃស្បែក បំបាត់មុន និងកាត់បន្ថយស្នាមអុជខ្មៅ។
២. ទឹកឃ្មុំ ល្បាយជាមួយនឹង ស៊ុត
ពងមាន់មានផ្ទុកបរិមាណប្រូតេអ៊ីនច្រើន ដូច្នេះការរួមផ្សំនៃទឹកឃ្មុំ ជាមួយនឹងស៊ុតមាន់ នឹងបង្កើតជាម៉ាស់ថែរក្សាស្បែក ដែលមានការប្រើប្រាស់ខុសៗគ្នាជាច្រើន។ ដែលរួមបញ្ចូលទាំងការស្តារស្បែកឡើងវិញ ដែលបានបង្ហាញសញ្ញានៃភាពចាស់ ជួយរឹតបន្តឹងស្បែក និងបង្រួមរន្ធញើស។ អនុវត្តវិធីនេះ អ្នកនឹងមានស្បែកភ្លឺរលោង ម៉ាស់ទឹកឃ្មុំធ្វើនៅផ្ទះល្អដូចផលិតផលម់ាសថែរក្សាស្បែកថ្លៃ ៗ នៅលើទីផ្សារដែរ។
*វិធីធ្វើ
– លាយស៊ុតពណ៌ស ១ ស្លាបព្រាកាហ្វេ + ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ ល្បាយបញ្ចូលគ្នា បន្ទាប់មកម៉ាស្សាលាយលើស្បែក។
– ទុកវាចោលប្រហែល ២០ នាទី រួចលាងមុខអ្នកដោយទឹកក្តៅឧណ្ឌ ៗ ជាការស្រេច។
៣. ទឹកឃ្មុំ ល្បាយជាមួយនឹង រមៀត
រមៀតត្រូវបានមនុស្សជាច្រើនប្រើតាំងពីបុរាណកាលមកម្ល៉េះ វាជាថ្នាំដើម្បីព្យាបាលស្នាមរបួស និងបំបាត់ស្លាកស្នាម និងស្នាមជាំ។ Cucurmin ជួយប្រឆាំងនឹងបាក់តេរី និងរំញោចការព្យាបាលមុខរបួសបានយ៉ាងល្អ។ ដូច្នេះប្រសិនបើអ្នកផ្សំរមៀតជាមួយទឹកឃ្មុំ វានឹងជួយបង្កើនសមត្ថភាពកម្ចាត់ស្នាមអុជៗ រលោង និងទទួលបានសុខភាពល្អតាមបែបធម្មជាតិ។
*គ្រឿងផ្សំ ៖ ម្សៅរមៀត ២ ស្លាបព្រា ទឹកឃ្មុំ ២ ស្លាបព្រា
*វិធីធ្វើ
– លាយទឹកឃ្មុំ និងរមៀតជាមួយគ្នា ហើយបិទនៅលើផ្ទៃមុខ កុំឱ្យក្រាស់ពេក ក៏កុំឱ្យស្ដើងពេក។
– សម្អាតស្បែកមុខ និងបន្តអនុវត្តល្បាយពាសពេញផ្ទៃមុខ ម៉ាស្សាថ្នមៗតាមទិសជារង្វង់។
– នៅពេលដែលសារធាតុចិញ្ចឹមបានជ្រាបចូលទៅក្នុងស្បែក អ្នកប្រើទឹកស្អាតបន្តិចម្តង ៗ ដើម្បីលាងជម្រះម្តងទៀត។ ធ្វើ ២-៣ ដង / សប្តាហ៍៕