នៅប្រទេសកម្ពុជាផ្លែទឹកដោះគោ សម្បូរនិងមានតំលៃសមរម្យ ហើយវាជាផ្លែឈើដែលផ្ដល់អត្ថប្រយោជន៍ដ៏ល្អដល់សុខភាព។ នៅក្នុងបរិមាណសាច់ដែលលោកអ្នកហូបអស់ទំងន់១០០ក្រាម វាបានផ្ដល់ថាមពល៦៤ កាឡូរី និងសារធាតុសំខាន់ៗជាច្រើនដូចជា៖
• ជាតិសាច់ (Protein) = 1 g
• ជាតិខ្លាញ់(fat) =1 g
• ជាតិស្ករ(Carbohydrate)= 8 g
• ជាតិកាល់ស្យូម( Calcium)= 18 mg
• ជាតិហ្វូស្វ័រ(Phosphorus) = 45 mg
• ជាតិដែក( Iron)= 0.8 mg
• ជីវជាតិ បេ១( Vitamin B1)= 0.01 mg
• ជីវជាតិសេ ( Vitamin C)= 1 mg
ផលល្អរបស់ដើមទឹកដោះគោចំពោះសុខភាពនិងសម្រស់
ផ្នែកផ្សេងៗរបស់ទឹកគោដូចជាៈ សំបក ផ្លែ គ្រាប់ ស្លឹក សុទ្ធតែអាចប្រើជាថ្នាំព្យាបាលនិងជួយទ្រទ្រង់សុខភាពដូចជាៈ
១. ព្យាបាលជំងឺទឹកនោមផ្អែមនិងសន្លាក់: ការស្ងោរ ឬ ដាំស្លឹកចាស់ៗយកទឹកញ៉ាំ អាចព្យាបាលជំងឺនេះបាន (cure diabetes and arthritis)។
២. ជាថ្នាំបំបាត់ការក្អកៈ ការស្ងោរសំបកដើមរបស់វា អាចបំបាត់ការក្អក។
៣. ជួយដល់សម្រស់ឲ្យក្មេងជាងវ័យៈ ដោយសារវាសំបូរទៅដោយសារធាតុអង់ទីអុកស៊ីដង (antioxidants)ដែលទប់ស្កាត់នូវរ៉ាឌីកាល់សេរី ទើបធ្វើឲ្យការបរិភោគផ្លែរបស់វាជួយឲ្យមានសំរស់ស្អាតក្មេងជាងវ័យ និងមានអាយុវែង។
៤. ជួយកុំឲ្យទល់លាមក និងការពារភ្នាស់ពោះវៀនធំ: ដោយសារផ្លែវា ក៏សម្បូរទៅដោយសារធាតុសរសៃ(fiber) ដូចនេះវាជួយសម្រួលកុំឲ្យទល់លាមក និងការពារភ្នាស់ពោះវៀនធំប្រឆាំងនិងមហារីកពោះវៀនផង។
៥. ជួយដល់សុខភាពភ្នែកៈ វាសម្បូរទៅដោយជីវាជាតិអា (Vitamin A)ដែលជួយការពាកុំអោយមានជំងឺខ្វាក់មាន់បាន។