មុនដំបូងត្រូវដឹងជាមុនថា មូលហេតុនៃសង្វារ បណ្ដាលមកពីបញ្ហាអ្វី? ជាទូទៅសង្វារនៅក្បាលពោះច្រើនកើតលើ ស្ត្រីដែលមានផ្ទៃពោះស្រ្តីបំបៅដោះកូន មនុស្សធាត់ និង យុវវ័យ ព្រោះអាចមានការប្រែប្រួល នៃការធំធាត់ឆាប់រហ័ស ឬ មនុស្សដែលទទួលទានថ្នាំ ហើយមានភាគផ្សំរបស់ស្តរ៉ូអុីត (Steroid) យូរពេក។ សម្រាប់ស្ត្រី សម្រាលកូនហើយ ស្នាមសង្វារពោះ នឹងបាត់ទៅវិញ សន្សឹមៗ តែបើជាស្រ្តីដែលបែកធំ ជ្រៅខ្លាំង អាចនៅបន្សល់ស្នាកស្នាមពិបាកកែខៃ។ ប៉ុន្តែយើងអាចការពារបាន ដោយការលាបឡេ ថែរក្សាស្បែក ជាប្រចាំតាំងពីចាប់ផ្ដើមមានផ្ទៃពោះ។ ចំណែកមនុស្សធាត់ បើសម្រកទម្ងន់បាន នឹងអាចកាត់បន្ថយ សង្វាររបស់ពួកគេបាន។ ប្រការសំខាន់ មិនត្រូវប្រើប្រាស់ថ្នាំ ស្តេរ៉ូអុីត (ថ្នាំប្រឆាំងនឹងការរលាក) ជាប់ៗគ្នាយូរថ្ងៃពេក។ ការព្យាបាលសង្វារ អាចប្រើថ្នាំ ដែលមានការផ្សំរបស់អាស៊ីត វីតាមីន អា។ ប៉ុន្តែវិធីដែលល្អបំផុត ក្នុងការព្យាបាលសង្វារ គឺទទួលទានអាហារអោយបានគ្រប់គ្រាន់ នូវអាហារទាំង៥ក្រុម នឹងហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួន ព្រោះក្រៅពីធ្វើឲ្យសុខភាពល្អឡើងហើយនោះ ថែមទាំងធ្វើអោយរូបរាងស្អាតសមសួន ថែមទៀត។ ព្រោះក្រៅពីនេះ ត្រូវឧស្សាហ៍ថែទាំស្បែក កុំឲ្យស្ងួត ដោយប្រើក្រែម ឬ ឡេផ្ដល់សំណើម ឬ ប្រើវិធីបែបធម្មជាតិក៏បាន ដូចជាការលាយប្រងដូងជាមួយរបស់ធម្មជាតិមួយចំនួនដូចជា៖
- ប្រេងដូងសុទ្ធ
- ប្រេងដូង លាយជាមួយប្រេងអូលីវ
- ប្រេងដូង នឹង ប្រេងល្ហុង
- ប្រេងដូង នឹង អំបិល ស្ករ
- ប្រេងដូង នឹង ម្សៅរមៀត ជាដើម។