លោក Akihiro Kato ប្រធានក្លឹប Angkor Tiger បានបង្ហាញការខកចិត្តចំពោះបញ្ជីឈ្មោះជម្រើសជាតិ ព្រោះគ្មាននវត្តមានកីឡាករខ្លួនសូម្បីម្នាក់ ខណៈTiger កំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា(MCL)។
តាមហ្វេសបុកផេកផ្លូវការ លោក Akihiro Kato បានលើកឡើថា ក្លឹប Angkor Tiger មានកីឡាករខ្មែរច្រើនពិសេសខ្សែរការពារ និងអ្នកចាំទី សុទ្ធសឹងត្រូវបានរំពឹងជាប់ជម្រើសជាតិ ប៉ុន្តែផ្ទុយទៅវិញគ្មានសូម្បីម្នាក់។
លោកថា៖« យើងតែងតែស្វាគមន៍គ្រូបង្វឹកមកតាមដានកីឡាកររបស់Tiger ផ្ទាល់នៅកីឡដ្ឋាន ហើយខ្សែរការពារ និងអ្នកចាំទី សុទ្ធតែជាកីឡាករខ្មែរ និងក្មេងៗ។ ខ្ញុំសូមទោសចំពោះកីឡាកររបស់យើង»។
ឆ្លងកាត់៥ប្រកួតចុងក្រោយក្លឹប Angkor Tiger មិនទាន់ចាញ់នៅឡើយនឹងកំពុងឈរលើកំពូលតារាង Metfone Cambodian League មាន១៣ពិន្ទុពោលគឺស្មើរមួយប្រកួតជាមួយព្រៃវែង,ឈ្នះ៣ទល់២ លើក្រុមទ័ព, ឈ្នះ១ទល់០លើក្រុមប៉ូលីស, ឈ្នះ២ទល់០លើក្រុមគិរីវង់សុខសែនជ័យ និងចុងក្រោយឈ្នះបឹងកេត ១ទល់០។ មិនតែប៉ុណ្ណោះអ្នកចាំទី ជា វ៉ានសាក់កំពុងធ្វើបានយ៉ាងល្អក្នុងការសង្រ្គោះបាល់ដោយឈរលើគេ (Top Cleansheets) ២លើកផងដែរ។
មានតែ៦ក្លឹបប៉ុណ្ណោះដែលត្រូវបានលោក YU HIROSE គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាដោះហៅត្រៀមក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន។
បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
អុីរ៉ាក់ v កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
កម្ពុជា v អុីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១