ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអ្នកម្តាយគួរ តែកែចេញក្នុងពេលគេង ទើបកូនក្នុងផ្ទៃមិនគ្រោះថ្នាក់ខ្ពស់។ តើមានអ្វីខ្លះទៅ?
— ក្នុងពេលដែលអ្នកម្តាយគេង អ្នកម្តាយមិនត្រូវគេងសង្កត់ត្រូវពោះទេ ព្រោះអាចយកជីវិតកូនក្នុងផ្ទៃបាន។ ទោះបីជាក្នុង៣ខែដំបូងពោះរបស់អ្នកមិនទាន់ធំក៏ដោយ ក៏អ្នកមិនត្រូវគេងផ្កាប់ចុះក្រោមសង្កត់ត្រូវពោះដែរ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃប្រឈមនឹងគ្រោះថ្នាក់ណាស់។
— ក្នុងពេលដែលអ្នកម្តាយគេង មិនគួរគេងបែរមុខទៅចំកង្ហារ ឬម៉ាស៊ីនត្រជាក់ឡើយ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃពិបាកទ្រាំខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផងដែរ។
— ក្នុងពេលដែលអ្នកម្តាយមានផ្ទៃពោះ ងាយខឹង និងយំខ្លាំងណាស់ ព្រោះអារម្មណ៍តែងឡើងចុះ មិននឹងនរនោះទេ។ ដូចនេះ អ្នកមិនគួរយកកំហឹង និងការយំឡើងលើគ្រែគេងឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនខ្លាំងណាស់។ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ អារម្មណ៍ឲ្យសប្បាយ ទើបអាចជួយកូនឲ្យលូតលាស់បានយ៉ាងល្អ៕