ខេត្តក្រចេះ ៖ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់បាននិយាយនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានីកុសមៈ ខេត្តក្រចេះ អាចមានគ្រា.ប់មីនជាច្រើនទៀត ដែលត្រូវបិទសាលាជាបណ្តោះអាសន្នដើម្បីយកចេញ ។យោងតាមបណ្តាញសង្គមស៊ីម៉ាក់បានបញ្ជាក់ថា ត្រឹមតែរយៈពេលតែ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានីកុសមៈ ខេត្តក្រចេះ កម្លាំងជំនាញបោសសម្អាតគ្រា.ប់សំណល់សង្គ្រាមនៃកងឯកភាពកម្ចាត់មីនទី៥ ទទួលទិសខេត្តក្រចេះ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯកប៉ិន រដ្ឋា ជាប្រធានក្រុមបានបោសសម្អាតគ្រា.ប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាមបានចំនួន២.១១៦គ្រា.ប់ ក្នុងនោះមានប្រភេទគ្រាប់M79 ចំនួន២.០៣៣គ្រា.ប់ គ្រា.ប់DK75 ចំនួន៦៣គ្រា.ប់ FuzeM48 ចំនួន១៨គ្រា.ប់ និងគ្រា.ប់B40, គ្រា.ប់H107 ចំនួន១គ្រា.ប់ ។