(កំពង់ឆ្នាំង)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ប្រទេសដែលមានពេលប្រជាជនតិចពេក ប្រហែលជាហាសិបឆ្នាំទៅមុខទៀត មានវិបត្តិដោយសារតែតែមនុស្សចាស់ច្រើន ក្មេងតិច កង្វះធនធានមនុស្សថ្មី »។
នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា «ក្រោយរបបប្រល័យពូជសាសន៍ប៉ុល ពត កម្ពុជាមានប្រជាជនប្រមាណតែ ៥លាននាក់ ប៉ុន្តែឥឡូវនេះប្រជាជនមានជាង ១៧លាននាក់ហើយ »។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាកម្ពុជាបច្ចុប្បន្នមិនមានមណ្ឌលចាស់ជរា ចាស់កំព្រាទេ យើងមានតែមណ្ឌលកុមារកំព្រា ប៉ុន្តែនៅឯក្រៅប្រទេសមានមណ្ឌលចាស់ជរា កូនចៅមានពេលវេលាថែទាំឪពុកម្ដាយ ជាគុណធម៌។ សម្តេចសង្ឃឹមថា កម្ពុជាមិនមានវិបត្តិពាក់ព័ន្ធទៅនឹងចំនួនមនុស្សចាស់ច្រើនទេ៕