សេចក្ដីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តប៉ៃលិន មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ជ្រាបថា៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុកឈ្មោះ Monykosal-ខឹម មុនីកុសល បានបង្ហោះឯកសារក្លែងក្លាយដែលមានខ្លឹមសា មួលបង្កាច់ក្នុងចេតនា ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង បំភ្លៃខុសពីការពិត ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត។
ពាក់ព័ន្ធនឹងការបង្ហោះផ្សព្វផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តប៉ៃលិន សូមធ្វើការបដិសេធទាំងស្រុង ចំពោះឯកសារក្លែងក្លាយ បន្លំខ្លួនក្នុងជួរអភិបាលរង នៃគណៈអភិបាលខេត្ត ដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុកខាងលើនេះ។
រដ្ឋបាលខេត្តសង្ឃឹមថា សាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ថ្ងៃសុក្រ ២កើត ខែបុស វិហ បញ្ចស័ក ព.ស.២៥៦៧
ប៉ៃលិន ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤
អ្នកនាំពាក្យរដ្ឋបាលរដ្ឋបាលខេត្ត