ខ្ញុំបាទឈ្មោះ ប៉ាន់ ថាវី ភេទ ប្រុស អាយុ ៥៤ ឆ្នាំ និងប្រពន្ធឈ្មោះ ទី ណារ៉ា ភេទ ស្រី អាយុ ៥១ឆ្នាំ មាន ទីលំនៅបច្ចុប្បន្នភូមិ ក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ខ្ញុំបាទ/នាងខ្ញុំ សូមបញ្ជាក់ថាកាលពីប៉ុន្មានខែមុនខ្ញុំបាទនាងខ្ញុំ បានរុះរើផ្ទះរបស់ខ្ញុំបាទ/នាងខ្ញុំ ដែលទ្រុឌ ទ្រោមដំបូលធ្លុះធ្លាយហើយបានវង្វេង ច្រឡំដៃទុកឯកសារ មិនដឹងទុកនៅកន្លែងណារកមិនឃើញសោះ ក៏បានដាក់ ពាក្យទៅមន្ទីរ ដ.ន.ស.ស វិញ្ញាបនបត្រដែលមានលេខ២៤០១០២០៤ – ០៧៦៤ សន្លឹកផែនទី៥៥៣៤TV៦៧ ដើម្បីសុំចេញទុតិយតា រូបភាពនៃការប្រើប្រាស់លំនៅដ្ឋាន កាប្រើប្រាស់ដីឯកជន ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់ អូរតារៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ស្រាប់តែនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបាទ ខ្ញុំបាទ/ នាងខ្ញុំបានរើវ៉ាលីខោអាវ ខ្ញុំបាទ/នាងខ្ញុំក៏ឃើញវិញ្ញាបនបត្រអចលនវត្ថុ ខ្ញុំបាទ/នាងខ្ញុំវិញដែលលេខសំគាល់២៤០១០២០៤-០៧៦៤ នោះវិញហើយ ។ ដូច្នេះខ្ញុំបាទ/នាងខ្ញុំ សូមជំរាប និង ជូនដំណឹងទៅមន្ទីរ ដ.ន.ស.ស. និងលោកប្រធានច្រកចេញចូលតែមួយ
សាលាខេត្តប៉ៃលិនថា ខ្ញុំបាទ/ នាងខ្ញុំ បានរកឃើញវិញ្ញាបនបត្រអចលនវត្ថុរបស់ខ្ញុំបាទ/នាងខ្ញុំវិញហើយ ។ សូមលោកប្រធាន ដ.ន.ស.ស. និង លោក ប្រធានការិយាល័យច្រកចេញចូលតែមួយជ្រាបជាពត៌មាន និង សុំគោរពអនុគ្រោះអោយខ្ញុំបាទ/នាងខ្ញុំផងចុះ ។