(ម៉ាលី)៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងនៅភាគខាងជើងប្រទេសម៉ាលីជាមួយនឹងក្រុមឧទ្ទាម ធ័ររ៉េក (Tuareg) ដោយ សារពួកគេបានកាន់កាប់ទីក្រុង បាំបា ពីកងទ័ព។ វាកើតឡើងបន្ទាប់ពីក្រុមអ្នកប្រយុទ្ធបំបែកខ្លួន បាននិយាយថាពួកគេបានសម្លាប់ទាហានជាង ៨០ នាក់នៅកណ្តាលប្រទេស។
រដ្ឋាភិបាលបានបញ្ជាក់ថា មូលដ្ឋានកងទ័ពនៅក្នុងតំបន់ម៉ូបទី ( Mopti) ត្រូវបានតម្រង់គោលដៅកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ការកើនឡើងនៃអំពើហិង្សាកើតឡើងនៅពេលដែលកងរក្សាសន្តិភាព របស់អង្គការសហ ប្រជាជាតិ ដែលបានដាក់ពង្រាយនៅប្រទេសម៉ាលីក្នុងឆ្នាំ ២០១៣ បានដកចេញតាមបញ្ជារបស់របបយោធា។ ការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍លើទីប្រជុំជន ឌីអូរ៉ា (Dioura) គឺជាការវាយឆ្មក់នៅភាគខាងត្បូងបំផុតចាប់តាំងពីក្រុមឧទ្ទាមធ័ររ៉េក បានបង្កអរិភាពជាថ្មីក្នុងខែសីហា បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៥ ។ ហេតុការណ៍នេះបានកើតឡើងស្របពេលជាមួយនឹងការកើនឡើងនៃអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ទោះបីជាការដាក់ពង្រាយនៅក្នុងខែធ្នូ ឆ្នាំ ២០២១របស់ក្រុមទាហានស៊ីឈ្នួល វ៉ាកន័រ គ្រុប (Wagner Group) របស់រុស្ស៊ីក៏ដោយ៕