(ញ៉ូវយ៉ក)៖ ទឹកជំនន់ទឹកភ្លៀង នៅទីក្រុងញូវយ៉ក បានចាប់ផ្តើមស្រក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង ដោយបានចរាចរណ៍ឡើងវិញលើផ្លូវហាយវេ ផ្លូវដែក និងអាកាសយានដ្ឋានដែលត្រូវបានបិទជាបណ្តោះអាសន្នដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ។ ផ្នែកខ្លះនៃទីក្រុង ប្រូកហ្លីន មានភ្លៀងធ្លាក់ច្រើនជាង ១៨.៤១ សង់ទីម៉ែត្រ ដោយបានប្រែក្លាយផ្លូវមួយចំនួនទៅជាប្រឡាយ និងអ្នកបើកបរដែលជាប់គាំងនៅលើផ្លូវហាយវេផងដែរ។
ក្រសួងឧតុនិយមជាតិបាននិយាយថា ទឹកភ្លៀងដែលមានកម្ពស់លើសពី ២១.៩៧ សង់ទីម៉ែត្រ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ ឃេនីឌី (John F. Kennedy) ដែលលើសពីកំណត់ត្រាសម្រាប់ក្នុងខែកញ្ញា ដែលបានកំណត់អំឡុងពេលព្យុះសង្រ្គាដនណា ក្នុងឆ្នាំ ១៩៦០។ អភិបាលក្រុង ខេថី ហូឆុល (Kathy Hochul) បាននិយាយកាលពីព្រឹកថ្ងៃសៅរ៍ ក្នុងអំឡុងពេលសន្និសីទខ្លីមួយ នៅមជ្ឈ មណ្ឌលគ្រប់គ្រងការដឹកជញ្ជូនក្នុងទីក្រុង ម៉ាន់ហាតាន់ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅចុងសប្តាហ៍។ លោក និងអភិបា លក្រុង អីរីក អាដាម បានប្រកាសដាក់តំបន់ក្នុងគ្រាអា សន្ន និងបានជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នផងដែរ។ ទឹកជំនន់បានកើតឡើងតិចជាងបីខែបន្ទាប់ពីព្យុះមួយបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងជ្រលង ហួដសាន់(Hudson) នៃទីក្រុងញូវយ៉កនិងបានវាយលុករដ្ឋធានី វើម៉ន់ (Vermont),ម៉ុងប៉េលី (Montpelier) ផងដែរ៕