ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំសណ្តោងរ៉ឺម៉កបើកលឿនស្រាប់តែបែកកង់មុខរ៉េចង្កូតទៅបុ.កម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម្តាយនិងកូន បណ្តាលឱ្យស្ត្រីជាម្តាយស្លា.ប់នៅនឹងកន្លែងកើតហេតុ ចំណែកកូនប្រុសរបួសធ្ងន់ ហើយនៅកន្លែងកើតហេតុ គេឃើញមានវ៉ាលី១មានខោអាវនិងកាបូបតូច ក្នុងនោះមានលុយបាតចំនួន៥ខ្ទាស់ (ជិត៥០ម៉ឺនបាត) និងខ្សែកមាសចំនួន២ខ្សែ និងសម្ភារៈមួយចំនួនទៀត ជារបស់ជនរងគ្រោះ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៥ ស្ថិតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះទាំង២នាក់ម្តាយ និងកូនខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Z-6300 ។ ចំណែករថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាក់លេខ AT22-32019 សណ្តោងរ៉ឺម៉កសម្រាប់ដឹកថៃ ពាក់ស្លាកលេខ កណ្តាល 4A-0322 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឌុបកូនប្រុស និងវ៉ាលី១ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង បើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតមកលិច ហើយបែ.កកង់រ៉េចង្កូតមកខាងឆ្វេងក៏បុ.កម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យស្លា.ប់ស្ត្រីជាម្តាយនៅនឹងកន្លែងកើតហេតុ ចំណែកកូនប្រុសរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។គ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកសម្រួលចរាចរណ៍និងធ្វើការវាស់វែងបានបញ្ជាក់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំបើកបរលឿនបែកកងមុខខាងឆ្វេងបណ្តាលរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូបណ្តាលស្លាប់ម្នាក់ជាស្ត្រីនិងកូនប្រុសរបួសធ្ងន់ដែលមានវ៉ាលី១មានខោអាវ និងកាបូបតូចក្នុងនោះមានលុយបាតចំនួន៥ខ្ទាស់ ជិត៥០ម៉ឺនបាត និងខ្សែកមាស២ខ្សែ ព្រមទាំងសម្ភារៈមួយចំនួនទៀតត្រូវបានរក្សាទុកប្រគល់ជូនសាច់ញាតិរបស់ជនរងគ្រោះពេលមកទទួលយកស.ព ។ ចំណែករថយន្តធុនធំនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីអនុវត្តតាមច្បាប់៕