ការ៉ុតត្រូវបានគេស្គាល់ថា ជាអាហារដែលល្អចំពោះសុខភាព ជាពិសេសសម្រាប់សុខភាពភ្នែក ស្បែក ធ្មេញ និងប្រព័ន្ធរំលាយអាហារ ។ ដោយសារតែវាមានលក្ខណសម្បត្តិល្អចំពោះសុខភាពរបស់វា ទើបបន្លែនេះ ត្រូវគេប្រើសម្រាប់ការព្យាបាលជាច្រើន ។
ការទទួលទានទឹកការ៉ុតល្អសម្រាប់អ្នក ៖
១-សម្បូរទៅដោយវីតាមីន C
ទឹកការ៉ុតសម្បូរទៅដោយវីតាមីនC ការពិសាទឹកការ៉ុតសុទ្ធ៨អោន អាចផ្តល់វីតាមីន C៣៥% នៃបរិមាណដែលគ្រូពេទ្យណែនាំប្រចាំថ្ងៃ ដែលវាមានប្រយោជន៍នៅក្នុងដំណើរការជាច្រើនក្នុងរាងកាយ ។ វារួមមានទាំងការផលិតស្រទាប់កូឡាជែននៅក្នុងស្បែក ធ្មេញ ឆ្អឹង និងភ្នាសសើម ។ វីតាមីន C មានសារសំខាន់ខ្លាំងណាស់ក្នុងការកម្ចាត់ចោលកាកសំណល់ព្រោះវាជាសារជាតិប្រឆាំងអុកស៊ីតកម្មមួយផងដែរ ។
២-សម្បូរទៅដោយវីតាមីន A
ការ៉ុតត្រូវគេស្គាល់យ៉ាងទូលំទូលាយថា បន្លែនេះ គឺសំបូរទៅដោយវីតាមីនA ។ ការពិសាទឹកការ៉ុតសុទ្ធ៨អោនអាចផ្តល់បរិមាណវីតាមីន A ៨០០% នៃបរិមាណដែលគ្រូពេទ្យបានណែនាំ ។ អ្នកប្រហែលជាបានដឹងរួចទៅហើយថា វីតាមីន A គឺល្អសម្រាប់ភ្នែក ដូច្នេះ ការទទួលទានទឹកការ៉ុតទៀងទាត់អាចជួយថែរក្សាសុខភាពភ្នែករបស់អ្នកបានយ៉ាងល្អ ។ លើសពីនេះទៀត វីតាមីនA ចាំបាច់សម្រាប់ការអភិវឌ្ឍជាលិកា ជាពិសេស ជាលិកាដែលនៅក្នុងឆ្អឹងរបស់អ្នក ។
៣-បរិមាណកាឡូរីទាបប្រសិនបើអ្នកកំពុងបារម្ភពីទម្ងន់របស់អ្នក វាមិនមែនជាអ្វីដែលគួរឲ្យបារម្ភនោះទេ នៅពេលដែលអ្នកទទួលទានទឹកការ៉ុត ។ ការទទួលទានទឹកការ៉ុត៨អោនផ្តល់នូវកាឡូរីទាបជាង៨0កាឡូរី ដែលធ្វើឱ្យវាជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែលកំពុងសម្រកទម្ងន់ ។
៣-សម្បូរសារធាតុប៉ូតាស្យូម
ទឹកការ៉ុតមានសារជាតិប៉ូតាស្យូម ដែលជាសារធាតុរ៉ែសំខាន់ក្នុងការរក្សាតុល្យភាពនៃសារធាតុអេឡិចត្រូលីត និងសារធាតុរាវនៅក្នុងកោសិការបស់រាងកាយ ។ ប៉ូតាស្យូមក៏ចាំបាច់សម្រាប់ចលនាសាច់ដុំផងដែរ ។ ការទទួលទានសារធាតុប៉ូតាស្យូមបានគ្រប់គ្រាន់នឹងជួយធ្វើឱ្យរាងកាយរបស់អ្នកចៀសផុតពីការខ្វះប៉ូតាស្យូមក្នុងឈាម ការកន្ត្រាក់សាច់ដុំ មុន ស្បែកស្ងួត ។
ការ៉ុតជាមើមបន្លែមានគុណភាពខ្ពស់ដល់រាងកាយ ដូច្នេះលោកអ្នកគួរដឹងថា តើវាផ្ដល់ប្រយោជន៍អ្វីខ្លះដល់សុខភាពរាងកាយ? ប៉ុន្ដែបើនិយាយឱ្យកាន់តែស៊ីជម្រៅឃើញថា ការ៉ុតមានប្រយោជន៍ដើម្បីសុខភាពរបស់ស្ដ្រី ប្រសិនបើស្ដ្រីណាម្នាក់ចង់មានរូបស្រស់ស្អាត និងសុខភាពល្អ គួរកុំខកខានពិសាការ៉ុត ព្រោះវាផ្ដល់ប្រយោជន៍ដល់រាងកាយសម្បើមណាស់ ។ ខាងក្រោមនេះជាការបង្ហាញពីអត្ថប្រយោជន៍របស់ការ៉ុត ៖
១-ជួយសម្រួលសុខភាពភ្នែក ៖ បើចង់ឱ្យភ្នែកមានភាពស្រស់ស្រាយ ភ្លឺច្បាស់ និងមានសុខភាព
ល្អ ។ ការ៉ុតជាជម្រើសដ៏ល្អនៃអាហារដែលមានសុខភាពដល់ភ្នែក ព្រោះវាសម្បូរដោយវីតាមីនA និង «Beta-Carotene» ជួយការពារមិនឱ្យភ្នែកស្រវាំង ។
២-ជួយការពារស្បែកឱ្យមានលក្ខណៈស្រស់ស្រាយ៖ នៅពេលលោកអ្នកមានអាយុច្រើន ស្បែកក៏ជ្រីវជ្រួញ ប៉ុន្ដែបើមិនចង់ឱ្យចាស់ទៅតាមអាយុ គួរទទួលទានការ៉ុត ព្រោះសម្បូរដោយសារធាតុប្រឆាំងនឹងជាតិពុលក្នុងរាងកាយ បើកាន់តែទទួលទានច្រើននឹងធ្វើឱ្យអ្នកមានសម្រស់ក្មេងជាងវ័យ ។
៣-ពន្យារការប្រឈមមុខលើកោសិកា ៖ ការបាត់បង់កោសិកានានាក្នុងខ្លួន សុទ្ធសឹងកើតពីសារធាតុពុលទៅបំផ្លាញដល់កោសិកាក្នុងរាងកាយ ។ បើនរណាម្នាក់មិនចង់ឱ្យខ្លួនប្រាណទ្រុឌទ្រោម ឬចាស់ទៅតាមអាយុ គួរទទួលទានការ៉ុត ឬទឹកការ៉ុតជាប្រចាំ ជួយឱ្យសុខភាពមាំមួនល្អ ។
៤-ជួយសុខភាពស្ដ្រីមានផ្ទៃពោះ ៖ ការ៉ុត ជាអាហារសមប្រកបសម្រាប់ស្ដ្រីដែលពពោះព្រោះជួយទ្រទ្រង់សុខភាពទាំងម្ដាយនិងទារកក្នុងផ្ទៃបាន រួមទាំងកាត់បន្ថយស្ថានភាពខុសប្រក្រតី ដែលកើតទៅលើទារក ។ លើសពីនេះ ការ៉ុត ក៏ជួយឱ្យម្ដាយមានទឹកដោះគ្រាប់គ្រាន់ដែរ ។
៥-ការពារស្បែកពីវិទ្យុសកម្ម «UV» ៖ វិទ្យុសកម្ម «UV» ចាត់ទុកថាជាអ្នកបំផ្លាញស្បែកប្រឈមមុខនឹងការកើតមហារីកស្បែក ។ ដូច្នេះចំពោះអាហារធម្មជាតិមានវីតាមីន A នៅក្នុងការ៉ុតក៏អាចការពារស្បែករបស់អ្នកបាន ។
៦-កាត់បន្ថយការកើតមហារីកសុដន់ ៖ សារធាតុពុលដែលទទួលបានពីអាហារ និងជាតិពុលនៅជុំវិញដងខ្លួន អាចបង្កឱ្យកើតមហារីកនៅពេលចូលក្នុងខ្លួន វានឹងបំផ្លាញកោសិកា ។ ប្រសិនបើលោកអ្នកពិសាការ៉ុតជាប្រចាំ នឹងជួយរាងកាយទទួលបានសារធាតុប្រឆាំងនឹងជាតិពុល ជួយកាត់បន្ថយការកើតមហារីកសុដន់យ៉ាងមានប្រសិទ្ធភាព។
៧-ជំរុញដំណើរការនៃប្រព័ន្ធរំលាយអាហារ ៖ ចំពោះស្ដ្រីដែលគិតចង់សម្រកទម្ងន់ សូមកុំភ្លេចពិសាការ៉ុត ព្រោះវាជួយបង្កើនដល់ការងារនៃប្រព័ន្ធរំលាយអាហារ អាចដុតបំផ្លាញថាមពលអាហារក្នុងខ្លួនបានច្រើន ។
៨-ជួយបង្កើនសារធាតុដែលចាំបាច់ក្នុងពេលមានរដូវ ៖ ការ៉ុត ជាអាហារជួយបង្កើតសារធាតុផ្សេងៗក្នុងពេលមានរដូវ ព្រោះវាសម្បូរដោយសារធាតុច្រើនយ៉ាងទាំងជាតិដែក វីតាមីន A និង Beta-Cavotene ដែលស្ដ្រីបាត់បង់ច្រើនខុសប្រក្រតីក្នុងពេលមានរដូវ ។
៩-ការពារការកើតមុន ៖ សារធាតុអាហារនៅក្នុងការ៉ុត មិនត្រឹមតែជួយទ្រទ្រង់ស្បែកឱ្យភ្លឺថ្លាប៉ុណ្ណោះទេ ប៉ុន្ដែក៏អាចកាត់បន្ថយការកើតមុនយ៉ាងល្អ ។ ក្រៅពីនេះ ប្រសិនបើពិសាទឹកការ៉ុតលាយជាមួយទឹកឃ្មុំ ក៏ជួយព្យាបាលមុន និងទប់ស្កាត់មិនឱ្យកើតមុនបានផងដែរ ។
១០-ថែរក្សាសុខភាពនិងមានសម្រស់ដ៏រលើបរលោង ៖ នៅក្នុងការ៉ុតមានវីតាមីន A និង «Beta-Carotene» ជួយទ្រទ្រង់ដល់សរសៃសក់ រួមទាំងធ្វើឱ្យរលើបរលោង ។ លើសពីនេះ វីតាមីន C ដែលនៅក្នុងការ៉ុតអាចជួយឱ្យសក់ស្វិត និងស្រស់ស្រាយជាងមុន ៕