ប្រកាសរដ្ឋមន្ត្រីក្រសួងព័ត៌មាន
-បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា -បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១៦ ចុះថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្រ្តីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនែគណៈរដ្ឋមន្រ្តី
-បានឃើញព្រះរាជក្រមលេខ នស.រក.ម/០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីបង្កើតក្រសួងព័ត៌មាន -បានឃើញព្រះរាជក្រមលេខនស/រកម/០៨៩៥/០៧ ចុះថ្ងៃទី០១ខែកញ្ញាឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសារព័ត៌មាន -បានឃើញអនុក្រឹត្យលេខ៧០អនក្រ.ប.កចុះថ្ងៃទី០៥ខែសីហាឆ្នាំ១៩៩៩ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មាន -បានឃើញអនុក្រឹត្យលេខ៧១អនក្រ.ប.ក ចុះថ្ងៃទី១៣ខែកក្កដាឆ្នាំ២០០៧ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋានរដ្ឋបាល និងសោតទស្សន៍ ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
-យោងលិខិតលេខ១៦៥ពម.ល.អ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។
សម្រេច ប្រការ១.
-លុបលិខិតលេខ១៦៥ព.ម.ប.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤ ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់ស្តីពីរបប សារព័ត៌មាន។
ប្រការ២.
-ប្រកាស និងលិខិតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣.
-ប្រកាសនេះត្រូវអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។