មើមខ្ញី មិនមែន មាន អត្ថប្រយោជន៍ តែមួយមុខខាងម្ហូបអាហារនោះទេ វា ក៏ មាន ថាមពល ដ៏អស្ចារ្យផ្សេងទៀត ដូចជាប្រយុទ្ធប្រឆាំង នឹងកោសិកាមហារីក បន្សាប ជាតិពុលក្នុងរាងកាយកាត់បន្ថយជាតិខ្លាញ់ នៅក្នុងខ្លួន និងជួយបំបាត់អាកា រៈ តឹងច្រមុះយ៉ាងមានប្រសិទ្ធភាពទៀតផង ។ ប៉ុន្តែ មុន នឹងយកទៅដាក់ក្រោម ខ្នើយអ្នកត្រូវប្រាកដក្នុងចិត្ត ថា មើមខ្ញី នឹងស្រស់ល្អមានអនាម័យត្រឹមត្រូវ ។
១. មើម ខ្ញី នឹង ជួយ បំបាត់ បញ្ហា ផ្លូវដង្ហើម ច្រមុះ អ្នក ដែល ធ្លាប់តែ ហៀរ សំបោរ តឹង ង៉ឺ ង នឹង ចាប់ផ្ដើម ធូរស្រាល បន្ទាប់ ពី ធុំក្លិន មើម ខ្ញី ។ នេះ ក៏ ព្រោះតែ វា សម្បូរ ទៅ ដោយ ឥទ្ធិពល ពិសេស ដែល ភាយ ចេញពី មើម ខ្ញី ទៅ ប្រយុទ្ធ ប្រឆាំង នឹង មេរោគ ដើម្បី ការពារ ការ ឆ្លង មេរោគ ជួយ សម្អាត ផ្លូវដង្ហើម របស់ អ្នក ធ្វើ ឲ្យ ច្រមុះ នឹង ធូរ ដកដង្ហើម បាន ស្រួល ។
២. មើម ខ្ញី មាន សមត្ថភាព បំផ្លាញ បាក់តេរី អាក្រក់ គ្រប់ ប្រភេទ ព្រោះ វា មាន លក្ខណសម្បត្តិ ប្រឆាំង ដ៏ ពិសេស មិន គួរ ឲ្យ ជឿ ។ ប្រសិនបើ ដាក់ ខ្ញី នៅ ក្រោម ខ្នើយ ដែល គេង រាល់ យប់ រហូត ក្លាយជា ទម្លាប់ អ្នក នឹង មាន អារម្មណ៍ ស្រស់ស្រាយ រៀង រាល់ ព្រឹក ។
៣. សត្វល្អិត ទាំងឡាយ មិន ត្រូវ គ្នា នឹង មើម ខ្ញី ទេ បើ អ្នក ធ្លាប់ បារម្ភ ថា នឹង មាន មូស ខាំ មាន ខ្ទួយ ក្អែ ម ឬ សត្វល្អិត ស្រមោច ពីងពាង ចូល ត្រចៀក ពេល គេង លក់ វិធី នេះ អាច ដោះស្រាយ បញ្ហា បាន យ៉ាង មាន ប្រសិទ្ធភាព ។
៤. នៅ ក្នុង មើម ខ្ញី វា មាន វីតាមីន យ៉ាង ពិសេស អស្ចារ្យ មួយ បែប ដែល មាន ឥទ្ធិពល វិជ្ជមាន ទៅ លើ ប្រព័ន្ធ សរសៃប្រសាទ របស់ អ្នក ធ្វើ ឲ្យ អ្នកមាន អារម្មណ៍ ស្ងប់ និង ជួយ បន្ធូរ ភាព តានតឹង ហើយ ក៏ គេង លក់ យ៉ាង ស្កប់ស្កល់ ៕