រាជធានីភ្នំពេញ ៖ ចុងសប្តាហ៍ថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ១៦៥,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៥៧,៤៤៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧,៦០៣ នាក់ ។ តួលេខខាងលើមានការថយចុះប្រមាណ ១៧.០៩% ធៀបនឹងចុងសប្តាហ៍កន្លងមក ។
កាលពីសប្តាហ៍មុនចំនួនអ្នកដើរកម្សាន្តចុងសប្តាហ៍ក៍បានថយចុះរួចមកហើយនេះជាសប្តាហ៍ទីដែលសកម្មភាពទេសចរណ៍ផ្ទៃក្នុងរកផលប៉ះពាល់ពីកូវីដ ១៩ ។ ក្រសួងទេសចរណ៍បានវាយតម្លៃថា ក្រៅពីរងឥទ្ធិពលអូមីក្រុង ការគិតគូរអំពីការសន្សំប្រាក់ចំណូលមួយចំនួន ព្រមជាមួយការទុកពេលវេលាដើម្បីដើរកម្សាន្តពេលដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្ត ពិសេសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក៏ជាកត្តាមួយពន្យល់អំពីការថមថយចរន្តភ្ញៀវទេសចរនារយៈពេល ២ សប្តាហ៍ចុងក្រោយនេះផងដែរ ។
រដ្ឋមន្ត្រីទេសចរណ៍លោក ថោង ខុន អះអាងទោះបីចរន្តភ្ញៀវទេសចរមានការថមថយខ្លះ ប៉ុន្តែក្រសួងទេសចរណ៍រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានបន្តខិតខំណែនាំអប់រំ និងជំរុញការអនុវត្តវិធានការបង្កាជំងឺកូវីដ-១៩ វិធានការណ៍ ៣កុំ និង ៣ការពារ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ៕